នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមសិក្ខាសាលា ស្តីពី “គុណភាព សុវត្ថិភាព និងសោភណភាពសំណង់ ជូនអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យសំណង់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី ស្ថាប័នរដ្ឋ សមាគម វិស័យឯកជន ព្រមទាំងសិស្សនិស្សិត ចំនួន២ពាន់។