MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
Posted Date : 26-12-2024
នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន សន្តិភាព ។ 
 
ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួម បរិច្ចាគថវិកាក្នុង មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន នេះ គឺជាប្រវត្តិសាស្ត្រមួយ ដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។  សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការពារ បូរណភាពទឹកដី និង អធិបតេយ្យភាព មិនឱ្យបាត់បង់ សម្រាប់ កូន ចៅគ្រប់ជំនាន់ ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ដោយឡែកតំបន់ព្រំដែនភូមិភាគឦសានជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម ។ សម្ដេចបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និង លទ្ធភាពបណ្ដាក់ទុនឱ្យបានច្រេីនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលេីវិស័យ កសិ-ឧស្សាហកម្ម ។ 
 
ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024
Posted Date : 26-12-2024