MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
Posted Date : 15-01-2025
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីសេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានលើវិស័យសំណង់ និងអចលនទ្រព្យ ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការអញ្ជើញចូលរួមពីស្ថាប័នរដ្ឋ សមាគមអ្នកសាងសង់កម្ពុជា និងធនាគារពាណិជ្ជនៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមសិក្ខាសាលានេះ និងមានមតិសំណេះសំណាលដូចតទៅ: 
- យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតក្នុងការរៀបចំដែនដីរបស់យើង
-ការដឹកនាំក្រសួង ១ឆ្នាំកន្លះមកនេះ បានព្យាយាមបង្រួមបញ្ហាដែលកើតមានឡើង
-ការចុះបញ្ជីក្បាលដីបាន ៣លាន៧សែន ក្បាលដី ហើយមុនចូលឆ្នាំខ្មែរ ត្រូវបញ្ចប់ទាំងស្រុង (តែមិនអាចទាន់ថា ១០០%ទេ)
-ទីក្រុង ប្រជុំជន បញ្ហាដីធ្លីមិនសូវមានបញ្ហា តែសម្រាប់ដីស្រែ ចំការ មានការពិបាកវាស់វែងបន្តិច
-បញ្ហាដីមានរាប់ម៉ឺន ករណី មកដល់បច្ចុប្បន្នសល់ត្រឹមពាន់ករណី តែប៉ុណ្ណោះ
-សម័យអង្គរក៏មានការធ្វើនគរូបនីយកម្មដែរ
-ឆ្នាំ២០២៩ សង្ឃឹមថាបញ្ហាដីធ្លីនិងត្រូវបញ្ចប់ទាំងស្រុង
-ការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសបញ្ហាបឹងទន្លេសាប ជាវិញ្ញាសារដ៏ធំ
-បឹងទន្លេសាប ទន្លេមេគង្គ បានផ្តល់ចំណូលជាតិប្រមាណ ២ពាន់លានដុល្លារ
-សម្រេចលែងអោយមានការកាត់ឆ្វៀលដីបឹងទន្លេសាប គឺត្រូវតែថែរក្សាបឹងទន្លេសាប
-បង្កើតសួនឧស្សាហកម្មនៅ ពោធិ៍សាត់ និងកំពង់ឆ្នាំង
-ទីតាំងចំណូលធំបច្ចុប្បន្នគឺ ប៉ោយប៉ែត 
-បញ្ហាដីនៅសៀមរាប គឺរវាងអជ្ញាធរអប្សរា និងប្រជាជន ១១៤ភូមិ (១៧ម៉ឺននាក់)
-បញ្ហាបុរីជាង ១០០គម្រោងបានដោះស្រាយរួច ៥០ ទៅ៦០ គម្រោង កំពុងដោះស្រាយបន្ថែម ២៥គម្រោង និងនៅសល់ជាង ២០គម្រោងទៀត
-នគរូបនីយកម្ម បច្ចុប្បន្ន បច្ចេកវិទ្យាAI អាចជួយចង្អុលបង្ហាញបានច្រើន
-ថ្ងៃនេះក៏សូមយកឱកាសថ្លែងអំណរគុណដល់ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលបានសម្រេចផ្តល់ថវិកា និងឯកឧត្តម ជា វ៉ាន់ដេត ដែលបានជួយធ្វើអោយការងារទាំងអស់នេះបានសម្រេចលទ្ធផលដូចសព្វថ្ងៃ
-ទៅថ្ងៃមុខសង្ឃឹមថានឹងមាន Social Security number 
-ដោះស្រាយបញ្ហាជាមួយបុរីជារឿងមួយសំខាន់ តែបញ្ហាអត្រាការប្រាក់គឺសំខាន់ ការប្រាក់ទាប ធ្វើអោយប្រជាជនសល់ថវិកា ដើម្បីចាយវាយលើតម្រូវការផ្សេងៗ ហើយធនាគារត្រូវបន្ធូរបន្ថយលក្ខខណ្ឌ ក្នុងការធ្វើការជាមួយគ្នារកចំណុចរួម។ 
-ទំហំសេដ្ឋកិច្ចជាតិមាន ៤០ពាន់លានដុល្លារ
-អ្នកអភិវឌ្ឍន៍លំនៅឋានសាងសង់ ត្រូវគិតគូរពីចំណូល និងតម្រូវការរបស់ប្រជាជន
-ជាកិច្ចបន្ទាប់ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមានបទបង្ហាញពី សេវាសាធារណៈអនឡាញ និងបទបង្ហាញរបស់ធនាគារពាណិជ្ជ
-បទបង្ហាញរបស់ធនាគារពាណិជ្ជអំពីការរៀបចំឥណទានលើវិស័យសំណង់ និងអចលនទ្រព្យ។
ជាចុងក្រោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមសិក្ខាសាលានេះ៕
Posted Date : 15-01-2025
Posted Date : 15-01-2025
Posted Date : 15-01-2025
Posted Date : 15-01-2025
Posted Date : 15-01-2025