MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
គម្រោងមជ្ឈមណ្ឌល Sino Plaza បោះទុនជាង ២រយលានដុល្លារលើការសាងសង់ នឹងលេចរូបរាងឡើងលើទឹកដីខណ្ឌចំការមន Posted Date : 23-02-2016
ភ្នំពេញ៖ គម្រោងមជ្ឈមណ្ឌល Sino Plaza បានបោះទុនក្នុងតម្លៃប្រមាណជាង ២ រយលានដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយសេចក្តីប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ ខណៈដែលមជ្ឈមណ្ឌល សាយណូផ្លាហ្សា បានបើកសម្ភោធន៍ ជាផ្លូវការនៅភ្នំពេញ ដ៏ឱឡារិក នៅក្នុងសណ្ឋាគារសូហ្វីតែល។
 
មជ្ឈមណ្ឌល សាយណូផ្លាហ្សា ​ជាបណ្ដុំអគារទីក្រុង​ក្នុងស្រុក ធំបំផុតនាពេលបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលគម្រោងនេះ​បង្កើតឡើងដោយ​ក្រុមហ៊ុន CYTS នៅ​ប្រទេសចិន សហការជាមួយក្រុមហ៊ុន Natural Lucky Real Estate។
 
គួរជម្រាបថា មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាអគារដែលមានការប្រមូលផ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយប្រាំ អគារពាណិជ្ជកម្ម អគារស្នាក់នៅ​ និងរោងភាពយន្តជាដើម។ ក្នុងនោះរួមមាន អគារកម្ពស់ ៤២ជាន់មានចំនួនពីរអគារ ជាអគារស្នាក់នៅ ហើយអគារ ៣៦ជាន់ផ្សេងទៀតរួមមានទាំង សណ្ឋារគារផ្កាយប្រាំ និងរោងភាពយន្ត​  និងអគារកម្ពស់ ៤៣ជាន់មួយផ្សេងទៀតមានដូចជា ការិយាល័យ និងខុនដូ៕

http://business-cambodia.com/