MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​ធ្នាក់​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស Posted Date : 01-02-2017

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ និង​ដាក់​ទិស​ដៅ​ក្នុង​ឆ្នាំ​ថ្មី​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ថ្ងៃ​ទី​២០ មក​រា លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម លើក​ឡើង​ថា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ក៏​ជា​ធ្នាក់​មួយ​សម្រាប់​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​លំនៅ​ឋាន សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖ « អ្នក​វិនិយោគ​ដែល​មក​ពី​ខាងក្រៅ​ចង់​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា គាត់​មិនដឹង​ពី​ផ្លូវច្បាប់​នានា ឬ​បែបបទ​ផ្សេង​ៗ​នៅ​ក្នុង​ការ​វិនិយោគ​ទេ ។ ដូចនេះ​ហើយ​គាត់​អាច​នឹង​មក​ទាក់ទង​សមាគម ដើម្បី​ឲ្យ​សមាគម​ជួយ​ណែនាំ​ដល់​ពួក​គាត់ ឬ​រៀបចំ​ឯកសារ​នានា​សម្រាប់​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក​បន្ត​ថា វិនិយោគិន​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា គេ​នឹង​ស្វែងរក​សមាគម​អ្នក​អភិវឌ្ឍន៍​ក្នុងស្រុក​ដើម្បី​ចាប់ដៃ​គ្នា​ក្នុង​ការ​វិនិយោគ ហើយ​មួយទៀត ពួក​គេ​នឹង​ត្រូវ​មើល​ពី​ផ្លូវច្បាប់​នៃ​សំណង់​ផង​ដែរ ។ ដូចនេះ បើ​ពួក​គាត់​មក​ដល់ ពួក​គាត់​មិនដឹង​ទៅ​ពឹង​អ្នក​ណា រក​អ្នក​ណា ដូច្នេះ​ហើយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នឹង​បង្ហាញ ឬ​ណែ​នាំ​ពី​ច្បាប់​សំណង់​ផ្សេង​ៗ​ដល់​ពួក​គាត់ និង​អូស​ទាញ​វិនិយោគិន​ទាំងនោះ​មក​វិនិយោគ​ក្នុងស្រុក​ឲ្យ​កាន់តែ​ច្រើន ។ នៅ​ពេល​មាន​វិនិយោគិន​មក​កាន់តែ​ច្រើន នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ចជាតិ​កាន់តែ​រឹង​មាំ​ផង​ដែរ ។

លោក​បន្ថែម​ថា ដើម្បី​អូស​ទាញ​វិនិយោគិន ចូល​មក​ក្នុងស្រុក​យើង​កាន់តែ​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ សមាគម​បាន​ដាក់​ផែនការ និង​យុទ្ធសាស្ដ្រ​មួយ​ចំនួន​ទៀត​ឲ្យ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា​កាន់តែ​រឹង​មាំ​ថែម​ទៀត រួម​មាន ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ មានការ​ទទួលស្គាល់​សមាគម​កាន់តែ​ច្រើន ជា​ពិសេស វិនិយោគិន​លើ​វិស័យ​សំណង់​ចូល​ជា​សមាជិក​កាន់តែ​ច្រើន​, ជួយ​រក​បញ្ហា​របស់​សមាជិក​-​សមាជិកា​សមាគម​ឲ្យ​ទាន់​ពេលវេលា​, បង្កើន​វេទិកា​ធុរកិច្ច​សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​អំពី​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ចូលរួម​ជួយ​សង្គម​លើ​ផ្នែក​អប់រំ សុខភាព ចាស់ជរា កុមារ​កំព្រា ប្រជាជន​ក្រីក្រទៅ​តាម​លទ្ធភាព​ដែល​សមាគម​អាច​ធ្វើ​ទៅ​បាន​។

ចំពោះ​លទ្ធផល​នៃ​ការងារ​ពេញ​មួយ​ឆ្នាំ​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​មាន​ប្រសាសន៍​ដែរ​ថា សមាគម​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជូន​សមាជិក​បាន​ច្រើន​ទៅ​តាម​សំណូមពរ​របស់​សមាជិក ដោយ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​រាជធានី ដើម្បី​ស្នើ​សុំ​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ជា​បញ្ហា​របស់​សមា​ជិកសមាគម​។ ក្រៅពី​នោះ សមាគម​ក៏​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ផង​ដែរ​ដូច​ជា ឧបត្ថម្ភ​មួយ​ចំនួន​ជូន​ជន​ក្រីក្រ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​, ឧបត្ថម្ភ​អណ្ដូងទឹក​ចំនួន​៥ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ឧបត្ថម្ភ​អណ្ដូងទឹក​ចំនួន​៥ នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

គួរ​បញ្ជាក់​ថា សព្វថ្ងៃ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា មាន​សមាជិក​សរុប​ចំនួន​៣៥​ក្រុមហ៊ុន ខណៈ​ពេល​ដំបូង​មាន​តែ​៣២​ក្រុមហ៊ុន​ចូលរួម ហើយ​ក៏​នឹង​មាន​ក្រុមហ៊ុន​សាងសង់​លំនៅ​ឋាន​នៅ​កម្ពុជា ជា​បន្តបន្ទាប់​ទៀត​នឹង​ចូល​ជា​សមាជិក​នា​ពេល​ខាង​មុខ ៕

 

 

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE


 

 

https://kohsantepheapdaily.com.kh/article/158427.html