MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រុមហ៊ុន ធូ លន រៀលអ៊ីស្ទេត ទទួលបានភាពស្របច្បាប់ក្នុងការវិនិយោគវិស័យសំណង់បុរី លំនៅឋាន Posted Date : 07-04-2016
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមប្រកាសជូនដំណឹងដល់សាធារណៈជនឲ្យបាន ជ្រាបថា ពីបច្ចប្បន្នភាពរបស់៖
 
ថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គម Facebook បានយកអត្ថបទដែលប្រកាស ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការជូនដំណឹងដល់សាធារណៈជន កុំឲ្យទិញលំនៅឋានទាំងឡាយណា ដែលមិនទាន់មានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួង ព្រោះការទិញលំនៅឋានពីម្ចាស់សំណង់ ឬបុរី ដែលគ្មានការអនុញ្ញាតស្របច្បាប់ អាចនឹងខាតបង់ថវិកា ឬទ្រព្យសម្បត្តិជាយថាហេតុ។ ដោយហេតុថាការបង្ហោះ Facebook តៗគ្នាបែបនេះ ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ក្រុមហ៊ុនមួយចំនួនដែលទទួលបានភាពស្របច្បាប់មកវិញ តាមរយៈសេចក្តីសម្រេចនានារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។ ដើម្បីជៀសវាងការយល់ច្រឡំ ដើម្បីធានាផ្នែកផ្លូវច្បាប់ និងដើម្បីជំនឿចិត្តចំពោះអតិថិជន និងសាធារណៈជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមបញ្ជាក់អំពីបច្ចុប្បន្នភាពថា ក្រុមហ៊ុន ធូ លន រៀលអ៊ីស្ទេត ទទួលបានភាពស្របច្បាប់រួចរាល់ហើយ គឺមិនមានជាប់ពាក់ព័ន្ធនឹងការហាមឃាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ។
 

 

Posted Date : 07-04-2016