MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ Posted Date : 12-04-2018

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូម សម្ដេច បានសមប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃកម្ពុជា ឲ្យទទួលបាននូវលទ្ធផលផ្លៃផ្កាថ្មីៗធំធេងថែមទៀត រួមចំណែកស្ដារអភិវឌ្ឍន៍ និងកំណែទម្រង់ស៊ីជម្រៅលើគ្របវិស័យ ដើម្បីធ្វើឲ្យមាតុភូមិអង្គរនៃយើង មានការអភិវឌ្ឍរីកចម្រើនជឿនលឿនឆាប់រហ័ស។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម ម​ហោ​ទរា​ទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕