MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ Posted Date : 12-04-2018

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចនូវភារកិច្ចដ៏ឧត្ដុង្គឧត្ដម ចំពោះជាតិនិងប្រជាជនកម្ពុជាជាទីស្នេហានៃយើង ទទួលបានជោគជ័យ និងនាំមកនូវសមិទ្ធិផលធំធេងបន្តទៀត។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕