MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ពិធីជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០១៦ Posted Date : 11-08-2016

នៅព្រឹកថ្ងៃទី០៨  ខែកក្កដា  ឆ្នាំ២០១៦ វេលាម៉ោង ៩ : 00 ព្រឹក នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​   ហិរញ្ញវត្ថុ​ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ី​ វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ   ជាមួយសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ឋាន​​​​​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ លោកឧកញ៉ា លី ហួរ ជាប្រធាន​សមាគម ព្រម​ទាំង​សមាជិក​-សមាជិកា។

សមាគមអ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​​​​​កម្ពុជា ត្រូវបាន​បង្កើត​ឡើង​ក្នុងគោលបំណង​​ជួយ​សម្របសម្រួល​ភាពរាំងស្ទះ​ផ្សេងៗ ​ជូនសមាជិក​ជាអ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ។ ក៏​ដូច​នេះផង​​ដែរ លោក ឧកញ៉ា លី ហួរ  ប្រធានសមាគម បាន​បង្កើត​ជា​​វេទិកា​ពិភាក្សា​​រវាង​ អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន និង​  អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​គោល​បំណង​បង្កើនកិច្ច​សហប្រតិបត្តិ​ការ​​​ភាព​ជា​ដៃគូ​ឱ្យកាន់​តែ​មានប្រសិទ្ធភាព​​ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​​​​​ក្នុង​ព្រះ​រាជណាចក្រកម្ពុជា។ 

Posted Date : 11-08-2016