MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក​ឧកញ៉ា លី ហួរ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​អបអរសាទរ​ខួបកំណើត​សម្តេច​តេ​ជោ ហ៊ុន សែន Posted Date : 04-04-2019

លោក​ឧកញ៉ា លី ហួរ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ទាំងអស់ សូម​គោរព​សម្តែង​នូវ​មនោសញ្ចេតនា អបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត គោរព​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស ខួបកំណើត​គម្រប់ ៦៨ ឈានចូល ៦៩​ឆ្នាំ នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩ សូម​បាន​ប្រកបដោយ​សុខភាព​ពេញលេញ​ល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ប្រាជ្ញា​ឈ្លាសវៃ កម្លាំង​កាយពល​មាំមួន ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ ឆ្ពោះទៅរក​ចីរភាព ជានិច្ច​និរន្ត​ន៍​តរៀង​ទៅ​។​

​ក្នុង​សារលិខិត​ជូនពរ ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ លោក​ឧកញ៉ា លី ហួរ បាន​បញ្ជាក់ថា «​ក្នុងឱកាស​ដ៏​មហា​កិត្តិយស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​កោតសរសើរ​ដ៏​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​ថ្នាក់ដឹកនាំ​កំពូល​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​គ្រប់បែបយ៉ាង មិន​ខ្លាច​នឿយហត់ ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ដឹកនាំ​មាគ៌ា​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ស្នាដៃ​ដ៏​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ប​បានសម្រេច​នូវ​មហា​ជោគជ័យ​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែ​រីកចម្រើន ប្រទេសជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​ជឿនលឿន បោះជំហាន​ទៅមុខ​ប្រកបដោយ​សក្តានុពលភាព និង​ទទួលបាន​នូវ​កិត្យានុភាព​ដ៏​ស័ក្តិសម​ឈរលើ​ឆាក​ជាតិ និង​អន្តរជាតិ ទទួលស្គាល់​»​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា លី ហួរ បាន​បន្ថែមថា «​ក្នុងឱកាស​ដ៏​សោមនស្ស​នេះ ខ្ញុំបាទ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ទាំងអស់ សូម​គោរព​ជូនពរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ចៅប្រុស​-​ចៅស្រី សូម​ប្រកបដោយ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លៀត​ឡើយ​»៕​