នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា សមាគម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ក្រោមអធិបតីភាពឯកឧត្តម កែន សម្បត្តិ អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ។