MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទូលព្រះបង្គំជាខ្ញុំ លី ហួរ សូមព្រះរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម Posted Date : 09-05-2019

ក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រប្រកបដោយភក្តីភាពថ្វាយនូវព្រះមហាសព្ទសាធុការពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស​ ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ទឹកដីសុវណ្ណភូមិកម្ពុជា និងប្រជារាស្ត្រខែ្មរជាទីស្នេហាគ្រប់ៗរូបជាយូរអង្វែងតរៀងទៅ។