MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា ចេង ខេង សូមឱ្យប្រជាជនខ្មែរគាំទ្រ និងមានជំនឿចិត្ដលើគម្រោងខុនដូ Posted Date : 09-09-2016

ខណៈដែល​សកម្មភាព​នៃ​ការលក់​បន្ទប់​ស្នាក់នៅ (យូ​នី​ត) តាម​ខុន​ដូនីមួយៗហាក់​មាន​សភាព​នៅ​ទ្រឹង​នោះ លោក​ឧកញ៉ា ចេង ខេង បាន​សំណូម​ឱ្យ​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​គម្រោង​ខុន​ដូ​នានា​នៅ​កម្ពុជា ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​លឿន​ដូច​ប្រទេស​រីកចម្រើន​នានា​លើ​សកលលោក។

ការនិយាយ​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ម្ចាស់​គម្រោង Sino Plaza ធ្វើ​កម្មវិធី V VIP Launch ដោយបាន​អញ្ជើញ​ភ្ញៀវ​ដែល​បានក​ក់នា​ពេលកន្លងមក​ឱ្យមក​ជ្រើសរើស​បន្ទប់ (យូ​នី​ត) ដែល​ខ្លួន​ពេញចិត្ដ មុននឹង​ម្ចាស់​គម្រោង​ប្រកាស​ដាក់លក់​ជា​ផ្លូវការ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons CPL ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ជួយ​លក់​គម្រោង Sino Plaza បាន​លើកឡើងថា នៅពេល​ប្រជាជន​ខ្មែរ​ទៅ​បរទេស ពួកគាត់​តែង​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​ប្រទេស​គេ ព្រោះ​នៅ​ប្រទេស​គេ​មាន​សំណង់​អគារ​ខ្ពស់កប់ពពក​ជាច្រើន​នៅតាម​ដង​វិថី​នានា។ មានពេលខ្លះ អ្នក​ទាំងអស់នោះ​ថែមទាំង​មាន​ក្ដី​ស្រមៃ​ចង់ឃើញ​ប្រទេស​ខ្លួន​មានការ​អភិវឌ្ឍ​ដូច​ប្រទេស​គេ​ថែម​ទៀតផង។

ហេតុដូច្នេះ វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ ដែល​គួរ​ចូលរួម​គាំទ្រ និង​មាន​ជំនឿ​ចិ​ត្ដ​ខ្ពស់​ចំពោះ​គម្រោង​អភិវឌ្ឍន៍ល្អៗដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ស្រាប់ ដើម្បីឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​រីកចម្រើន​នានា។

អគ្គនាយក​ក្រុមហ៊ុន Huttons CPL បាន​បញ្ជាក់ថា កន្លងមក​មាន​គម្រោង​នៅក្នុង​ស្រុក​ជាច្រើន​ដែលជា​គម្រោង​ល្អ ហើយ​អ្នក​អភិវឌ្ឍន៍​មាន​សមត្ថភាព​ក្នុងការ​បញ្ចប់​គម្រោង​តាម​ផែនការ ហើយ​គម្រោង​នោះ​តែងតែ​លក់បាន​ជោគជ័យ និង​មិន​បង្កឱ្យមាន​ការព្រួយបារម្ភ​ដល់​អតិថិជន​នោះទេ។ ដូច្នេះ​បើទោះបី​ជាមាន​តែមួយ ឬ​ពីរ​ដែល​អាចធ្វើឱ្យ​រាំងស្ទះ និង​មិនអាច​បញ្ចប់​តាម​ផែនការ​ក៏ដោយ ប៉ុន្ដែ​វា​គ្រាន់តែ​ជា​តួលេខ​ដែលមាន​ចំនួន​តិចតួច​តែ​បុ​៉​ណ្ណោះ។

ឧកញ៉ា​មានប្រសាសន៍ថា ៖ “នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​អ្នក​ទាំងអស់គ្នា​ប្រាកដជា​ស្គាល់​ខ្ញុំស្រាប់​ហើយ​នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក​ក្នុង​រយៈពេល​ប្រហែល20ឆ្នាំនេះ។ មូលហេតុ​ដែល​ខ្ញុំ​ជោគជ័យ គឺ​ខ្ញុំ​ធ្វើអ្វីៗមិន​ដែលមាន​បញ្ហា​ដល់​បងប្អូន​ណា ឬក៏​ធ្វើឱ្យ​ក្នុង​វិស័យ​ដីធ្លី​មាន​បញ្ហា​នោះទេ។ កន្លង មក​នៅក្នុង​វិស័យ​ដីធ្លី​ធ្លាប់​កើត​មានរឿង​ជាច្រើន ដែល​ធ្វើឱ្យ​មនុស្សម្នាក់ៗយល់ថា ឱ្យតែ​អ្នករកស៊ី​ដីធ្លី​សុទ្ធតែជា​អ្នករំលោភ​បំពាន​ដី​អ្នកដទៃ ឬ​ធ្វើ​រឿង​មិនល្អ។ សម្រាប់​ខ្ញុំ​ក្នុង​រយៈពេល20ឆ្នាំនេះ គឺ​ខ្ញុំ​ធ្វើការ​ងារ​បាន​ស្អាតស្អំ ហើយ​ខ្ញុំ​តែងតែ​ផ្ដោតលើ​ការងារ​ខ្ញុំ។ ខ្ញុំ​មិនដែល​ផ្លាស់ប្ដូរ​ការងារ​ទេ បើទោះបី​ស្ថានភាព​ទីផ្សារ​ដីធ្លី​យ៉ាងម៉េច​ក៏ដោយ សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​ទៅលើ​វិស័យ​ដីធ្លី​នេះ​តែមួយគត់។

ឧកញ៉ា ចេង ខេង បាន​ប្រាប់ទៀតថា នៅលើ​ពិភពលោក​មាន​មហាសេដ្ឋី​ជាច្រើន​ដែល​បានកើត​ចេញពី​វិស័យ​អចលនទ្រព្យ ដូច្នេះ​អ្នក​ដែលមាន​បំណង​ចង់​រស់នៅក្នុង​ខុន​ដូ ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​គួរតែ​ទិញ ឬ​មាន​ផែន​ការទិញ​នៅពេល​អនាគត។ លោក​ឧកញ៉ា​បាន​បន្ថែមថា ៖ “បើ​ក្រឡេក​ទៅ​មើល​អតីតកាល​ប្រទេសជិតខាង​មួយចំនួន​ក៏​គេ​ធ្លាប់​គិតថា ការរស់នៅ​លើ​អគារ​ខ្ពស់​ជាការ​លំបាក មិន​ហ៊ាន​រស់នៅ។ ជាក់ស្តែង​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន​តៃប៉ិ​ក កាលពី10ឆ្នាំមុន​ប្រជាជន​ក្នុងស្រុក​ទិញ​ខុន​ដូ​មានតែ 20%ប៉ុណ្ណោះ ចំណែក​ជនបរទេស​ទិញ 80% តែ10ឆ្នាំក្រោយ​អ្នក​នៅក្នុង​ស្រុក​កើន​ដល់ 80% រីឯ​ជន​បទេស​នៅសល់តែ20% ដូច្នេះ​បន្តិចទៀត​ក្នុងស្រុក​យើង​វា​នឹង​វិវឌ្ឍន៍​ទៅ​ដូចគ្នា។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons  CPL បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការទិញ​លក់ មាន​អ្នកទិញ​មួយចំនួន​តែងតែ​ចង់​ទិញ​បាន​របស់​ថោក ព្រោះ​ពេល​ទិញ​បាន​របស់​ថោក គាត់​តែង​សប្បាយ​ចិ​ត្ដ​ប៉ុន្ដែ​ពួកគាត់​នឹងត្រូវ​ខូច​ចិ​ត្ដ​វិញ​នៅពេលដែល​ប្រើប្រាស់​របស់​គ្មាន​គុណភាព។ ជាការ​ពិត​របស់​ដែលមាន​តម្លៃថោក​មិនមែនជា​របស់​ល្អ​នោះទេ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​របស់លោក​បាន​នាំយក​គម្រោង​មួយចំនួន​មក​លក់​តែងតែមាន​ការលើកឡើង​ថា គម្រោង​នោះ​មានតម្លៃ​ថ្លៃ ប៉ុន្ដែ​ជាក់ស្ដែង​ក្រុមហ៊ុន​របស់លោក​លក់​ទ​ទួលបាន​ភាពជោគជ័យ ព្រោះ​ការប្រើប្រាស់​របស់​ថ្លៃ​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់​សប្បាយ​ចិ​ត្ដ​នៅពេល​ប្រើ។

Sino Plaza គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ក្រោម​ទុនវិនិយោគ​ចំនួន250លាន​ដុល្លារ ដែល​រួមមាន​អគារ​ស្នាក់នៅ សណ្ឋាគារ ការិយាល័យ និង​អា​ផាត​មិន។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​បឹងត្របែក ដែលមាន​អគារធំៗចំនួន4 ដោយ​អគារនីមួយៗមាន​កម្ពស់45ជាន់។ គម្រោង​នេះ​សាងសង់​ឡើងលើ​ផ្ទៃដី1.3ហិកតា ដោយមាន​ចំណតរថយន្ដ​អាច​ចត​បាន​ចំនួន1,600 ព្រមទាំង​មាន​បន្ទប់​ស្នាក់នៅ​ចំនួន2,400យូ​នី​ត។ ជាន់​ទី1 ដល់​ជាន់​ទី5 នឹងត្រូវ​ប្រើប្រាស់​ជា​ហាង​លក់ទំនិញ​ម៉ាក​ល្បីផ្សេងៗដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ផ្សារ​ទំនើប Aeon Mall រួមជាមួយ​ហាង​លក់​មាស ពេជ្រ ព្រមទាំង​មាន​កន្លែង Spa ដ៏​ធំ​ទៀតផង។ ជាន់​ទី6 ជា​កន្លែង​កម្សាន្ត​ដែលមាន​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ បន្ទប់​ខារ៉ាអូខេ និង​កន្លែង​កម្សាន្ត​ដែលមាន​លក្ខណៈ​ឯកជន​ទៀតផង។ ចំណែក​ចាប់ពី​ជាន់​ទី7 គឺជា​កន្លែង​ស្នាក់នៅ​ដែលមាន​ដូចជា​សណ្ឋាគារ ខុន​ដូ និង​អា​ផាត​មិន ជាដើម៕

 

http://www.lareine.news/