នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ លោក ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍អចលនទ្រព្យ និងបរិក្ខាសំណង់គ្រប់ប្រភេទក្នុងឆ្នាំ២០១៦។ ដោយមានក្រុមហ៊ុនជាង ៤០០មកពី ២៣ ប្រទេស រួមមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបុរី បានដាក់តាំងបង្ហាញផលិតផល នៅក្នុងពិព័រណ៍ខេមបៀល២០១៦ នៅសាលតាំងពិពណ៍កោះពេជ្រ រាជធានីភ្នំពេញ។