MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អគារ​​កម្ពស់​១គីឡូម៉ែត្រ​​ខ្ពស់​​បំផុត​ជាង​គេ​ថ្មី​មួយ​ទៀត​ លេច​រូបរាង​បណ្ដើរ​ៗ​ហើយ Posted Date : 13-09-2016

​​អគារ​នៅ​ឌូបៃ ​ប្រទេស​អារ៉ាប់រួម ឈ្មោះ Burj Khalifa បាន​ឈរ​គ្រង​ជើង​ឯក​​ជា​អគារ​ធំ​បំផុត ខ្ពស់​បំផុត និង​ថ្លៃ​បំផុត​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពេល​នេះ​នឹង​មាន​គូ​ប្រជែង​ថ្មី​មួយ​ទៀត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺ​អគារ Jeddah Tower។

 

12

 

អគារ​ Burj Khalifa ​​នឹង​ធ្លាក់​ចេញ​ពី​​កំណត់​ត្រា​ពិភពលោក Guinness ប្រសិន​បើ​អគារ​ថ្មី​កម្ពស់​ ១​គីឡូម៉ែត្រ​ឈ្មោះ Jeddah Tower ​សាង​សង់​បាន​ជោគ​ជ័យ ដោយ​គម្រោង​នេះ​ទទួល​បាន​មូលនិធិ​ជាង ១,២៣ពាន់​លានដុល្លារ​​។

 

រដ្ឋាភិបាល​​​​អារ៉ាប៊ីសាអ៊ូឌីត ​បាន​​ធ្វើ​សន្និសីទ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា ក្រុមហ៊ុន Jeddah Economic និង Alinma Investment ​បាន​ចុះ​ហត្ថលេខា​​បោះ​ទុន ២,២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ទីក្រុង Jeddah នេះ​ឡើង។

 

ae

អគារ​ Jeddah Tower កំពុង​សាងសង់

 

បច្ចុប្បន្ន​គម្រោង​នេះ​បាន​សាង​សង់​ដល់​ជាន់​ទី ២៦ហើយ និង​គ្រោង​បញ្ចប់​​ជាស្ថាពរ​នៅ​ឆ្នាំ២០២០​។ ពីមុន​អគារ​នេះ​​​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ Kingdom Tower តែ​ដោយសារ​វា​ស្ថិត​នៅ​ទីក្រុង Jeddah ក៏​ដូរ​ឈ្មោះ​ទៅ​ជា Jeddah Tower តែម្ដង​ទៅ។ ចំណែក​អគារ​ខ្ពស់​បំផុត​របស់​ពិភពលោក​សព្វថ្ងៃ​ Burj Khalifa មាន​កម្ពស់ ៨២៧ម៉ែត្រ។
 

​​​​កម្ពស់​អគារ​សរុប​មាន​ចំនួន ១៧០ជាន់ ដែល​អាច​ឲ្យ​អ្នក​​ឡើង​ទស្សនា​គយ​គន់​សមុទ្រ​ក្រហម​យ៉ាង​ងាយ​ស្រួល។ អគារ​នេះ​សាងសង់​លើ​ទំហំដី​ជាង ៥,៣គីឡូ​ម៉ែត្រការ៉េ អស់​​​​​ដែក​ ៨ម៉ឺន​តោន និង​គ្រឹះ​ជម្រៅ​ ៦០ម៉ែត្រ​ផង​ដែរ៕
 

14

 

15

 

16

 

 

18

 

19

 

 

 

17

 

http://news.sabay.com.kh/article/551335