MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
រយៈពេល៥ ឆ្នាំខាងមុខទៀត វិស័យ អចលនទ្រព្យ នៅតែរឹងមាំ នឹងគ្មាន ហានិភ័យ Posted Date : 20-09-2016

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហ៊ានទៅមុខយ៉ាងលឿន ដោយសារតែសំណង់អគារខ្ពស់ៗ បានរីកដុះដាលយ៉ាងច្រើន នៅរាជធានីភ្នំពេញ ហើយទន្ទឹមនោះ ក្រុមហ៊ុនវិនិយោគ មកពីក្រៅប្រទេស កំពុងតែដាក់ទុន រាប់លានដុល្លារអាមេរិក អភិវឌ្ឍន៍គម្រោងជាច្រើន នៅរាជធានីភ្នំពេញ។

ទោះបែបនេះក្តី លោក គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានសមាគម អ្នកវាយតម្លៃអចលនទ្រព្យ បានព្យាករណ៍ថា  នៅឆ្នាំ២០១៦ នេះមានគំនិតខ្វែងគ្នាច្រើនរឿងតម្លៃអចលនទ្រព្យ ដោយសារតែតម្លៃអលនទ្រព្យ បានឡើងខ្ពស់ ហើយការលក់ដូរ មានការប្រុងប្រយ័ត្ន អ្នកផលិតផ្ទាល់មានការប្រុងប្រយ័ត្ន ច្រើនជាងមុន ប៉ុន្តែសម្រាប់អ្នករកស៊ីបែបប្រយោលប្រយោលវិញ តែងតែគិតពីហានិភ័យច្រើន។ លោក គីម ហ៊ាង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា  សម្រាប់លោកជាអ្នកជំនាញវិញ មើលឃើញពីវិស័យអលនទ្រព្យ មិនមានហានិភ័យ អ្វីកើតឡើងនោះទេ រយៈពេល ៥ឆ្នាំខាងមុខទៀតនោះ ហើយកន្លងមកមានក្រុមហ៊ុនកូរ៉េច្រើន បានមកវិនិយោគនូវគម្រោងមួយចំនួន នៅកម្ពុជា ។ រយៈពេល ១០ឆ្នាំ ខាងមុខនេះសេដ្ឋកិច្ចកម្ពុជា នឹងរីកលូតលាស់ ទើបជំរុញឲ្យក្រុមហ៊ុនវិនិយោគសម្រុក មករកស៊ីនៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យម ៧% ប្រចាំឆ្នាំ នាំឲ្យវិស័យសំណង់ បានរីកដុះដាលច្រើន ទាំងនៅទីក្រុង និងជាយក្រុង ជាដើម។

លោក គីម ហ៊ាង បានធ្វើការវិភាគថា  "សេដ្ឋកិច្ចកម្ពុជាយើងមានកំណើនល្អ និងប្រជាពលរដ្ឋពេញកម្លាំងច្រើន ហើយលក្ខ័ណ្ឌអនុគ្រោះវិនិយោគរបស់កម្ពុជា បើកចំហរដល់អ្នកវិនិយោគ ពោល កម្ពុជាជាឋានសួគ៌នៃការបង់ពន្ធ ហើយរដ្ឋាភិបាល មានការយោគយល់ នឹងចង់ឲ្យមានអ្នកវិនយោគច្រើន បង្កើតឲ្យពលរដ្ឋខ្មែរ មានការងារធ្វើនៅក្នុងស្រុក ។ លើសពីនេះលក្ខ័ណ្ឌល្អមួយទៀតគឺ កម្ពុជាមានសណ្ឋានដីល្អ មិនដូចប្រទេសជិតខាងឡើយ ហើយជាមួយគ្នានោះ ទឹកប្រាក់វិនិយោគលើវិស័យអចលនទ្រព្យ ពីដើមកមានប្រទេសកូរ៉េ តាំងពីឆ្នាំ២០០៤  និងឆ្នាំ២០០៨ ហើយគិតពីទឹកប្រាក់ច្រើនខ្លាំងកន្លងមកគឺ ក៉ូរ៉េ ប៉ុន្តែ ធ្លាក់ចុះត្រឹម ឆ្នាំ២០០៩ មកវិញ។ អ្នកជំនាញបានលើកឡើងទៀតថា ក្រោយឆ្នាំ ២០០៩ មកទឹកប្រាក់វិនិយោគច្រើនជាងគេ គឺចិនលើវិស័យអចលនទ្រព្យ ប៉ុន្តែទឹកប្រាក់ច្រើនជាងគេមានតែ កូរ៉េ ទេ ដូចជាគម្រោង ៤២ជាន់ គម្រោងខេមកូ និង ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ មានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ផ្ទុយទៅវិញបានតែដំបូងនោះទេ តែស្ងាត់ទៅវិញ។

នៅពេលសួរថាតើ អ្នកវិនិយោគក្នុងស្រុក និងអ្នកជំនាញព្រួយបារម្ភរឿងហានិភ័យវិស័យអចលនទ្រព្យ នាពេលខាងមុខដែររឺយ៉ាងណានោះ លោក គីម ហ៊ាងបានបកស្រាយថា «ខ្ញុំនៅតែគិតថា ហានិភ័យនៅតែមានវាមិនអត់ទេ តែមានតិចឬច្រើនប៉ុណ្ណោះ» ជាធម្មតាកាលណាមានកំណើនការសាងសង់ មានកាន់តែច្រើន សេដ្ឋកិច្ចយើងកាន់តែរឹងមាំ ហើយទាំងអស់គ្នា គួរតែសប្បាយចិត្តជារឿង ដែលត្រូវសប្បាយចិត្ត ហើយប្រទេសណាគ្មានការសាងសង់ គឺប្រទេសនោះអន់ ប៉ុន្តែរឿងថា មានបញ្ហានោះជារឿងបុគ្គលតែជាឧស្សាហកម្ម ទាំងមូលគ្មានទេ ព្រោះសេដ្ឋកិច្ចខ្មែរ រឹងមាំណាស់។

អ្នកជំនាញខាងលើ បានលើកជាអនុសាសន៍ថា ពីឥឡូវទៅវិស័យអចលនទ្រព្យ នឹងកើនឡើងនិងមានភាគរយ ខ្ពស់ជាងមុន ហើយបុគ្គលមួយចំនួន ខ្ចីលុយធនាគារ គ្មានលុយបង្វិលជារឿងបុគ្គលទេ ចំពោះវិស័យដីធ្លី នៅរឹងមាំណាស់។ លើសពីនេះអ្វីដែលរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមក វាសមល្អឥតខ្ចោះគ្រប់គ្រាន់ហើយ ប៉ុន្តែបញ្ហាប្រឈម គឺមន្រ្តីថ្នាក់ក្រោមបង្កផលលំបាក ដល់អ្នកវិនិយោគិន ហើយគម្រោងវិនិយោគ និងលក្ខខណ្ឌវិនិយោគល្អប្រសើរ។ លោក គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ លើកជាសំណូមពរថា «អ្វីដែលខ្ញុំស្នើសុំនោះគឺ សូមឲ្យមន្រ្តី ក្រោមឱវាទក្រសួង និងមន្តីទាំងអស់ធ្វើការងារ គោរពវិជ្ជាជីវៈ ហើយទោះជារដ្ឋាភិបាល បានធ្វើល្អយ៉ាងណាក៏ដោយ បើមន្រ្តីមិនធ្វើតាមនោះ។

ជាងនេះទៀត បើធ្វើបាននោះស្រុកខ្មែរយើង នឹងរីកចម្រើនខ្លាំងណាស់ បញ្ហាប្រឈមនឹងលុបបំបាត់លែងមានតែម្តង។ រាល់បុគ្គលដែលពាក់ព័ន្ធពិសេស អ្នកវិនិយោគលើវិស័យអចលនទ្រព្យត្រូវតែមានការប្រុងប្រយ័ត្នមុន និងទិញឬវិនិយោគវិស័យនេះ សូមពិគ្រោះយោបល់ពីអ្នកជំនាញ ឲ្យបានច្បាស់ ដើម្បីជ្រាបកុំ ឲ្យមានហានិភ័យកើតឡើង ហើយខាងសមាគមអ្នកវាយតម្លៃអចលនទ្រព្យ មានអ្នកជំនាញច្រើន ដែលនឹងជួយប្រឹក្សាយោបល់ ឲ្យហើយក្នុងឱកាសចូលឆ្នាំនេះ សូមឲ្យអ្នកវិនិយោគទាំងអស់ ទាំងក្នុងនិងក្រៅទទួលបានជោគជ័យបន្ត ពិសេសនោះប្រជាជនកម្ពុជា តែម្តង៕

 

http://www.dap-news.com/