MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមអនុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរ និងគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ សម្តេចប្រធានរដ្ឋសភា សូមបានប្រកបនូវកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីជាចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តឆ្ពោះទៅមុខជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីគោរពដោយស្មោះចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្តេច បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដើម្បីដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាពញាចក្រី ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ធ្វើឲ្យប្រជាជនបានសុខសន្តិភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជីវភាពសម្បូរសប្បាយរុងរឿង ក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសធ្វើឲ្យស្ថាប័នរដ្ឋសភារីកចម្រើនគួរជាទីមោទន។

ជាថ្មីម្តងទៀតក្នុងឱកាសមហានក្ខត្តឫក្ស ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។