ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា អំណរអបអរសាទរ គោរពជូនចំពោះសម្តេចក្រឡាហោម និង លោកជំទាវ សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន។
ឆ្លៀតក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេក្រឡាហោម នូវការខិតខំប្រឹងប្រែងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសឲ្យសម្បូរសប្បាយរុងរឿងដោយមិនខ្លាចនឿយហត់។ ក្រោមការដឹកនាំ និងការតស៊ូរបស់ សម្តេចក្រឡាហោម គឺជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយ នូវទឹកចិត្តស្នេហាជាតិដ៏មោះមុតរបស់ សម្តេចក្រឡាហោម ដែលញ៉ាំងឲ្យយើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តជាប់ជានិច្ច លើការដឹកនាំរបស់ សម្តេចក្រឡាហោមគ្រប់កាលៈទេសៈ។
ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។