MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីអម​នាយករដ្ឋមន្ដ្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់សូមសម្តែងនូវសេចក្តីអំណរសាទរ សោមនស្សរីករាយ គោរពជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី សូមបានប្រកបដោយកាយពលមាំមួន សុខភាពពេញលេញល្អបរិបូរណ៍ បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគាទាំងពួង ដើម្បីបន្តដឹកនាំអគ្គិសនីកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍។

ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចូលរួមបម្រើប្រទេសជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ការលះបង់ដ៏ធំធេងនេះ គឺធ្វើឲ្យយើងខ្ញុំដែលជាអ្នកអភិវឌ្ឍន៍វិស័យសំណង់មានជំនឿជឿជាក់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងឈានទៅរកសុខសន្តភាព ស្ថិរភាព សម្បូរសប្បាយ។ក្នុងតម្លៃដ៏មហស្ចារ្យនេះ យើងខ្ញុំដែលជាអ្នកអភិវឌ្ឍន៍វិស័យសំណង់ ពុំមានភណ្ឌទេយ្យអ្វីមកថ្លែងចំពោះការបូជាញើសឈាមនេះឡើយ មានតែសេចក្តីថ្លែងអំណរគុណចំពោះបុព្វហេតុដែល ឯកឧត្តមរដ្ឋមន្ត្រី បានពុះពារកន្លងមកក្នុងការដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយប្រកបដោយចីរភាពតរៀងទៅ។

ក្នុងឱកាសនក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។