MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អ័រគីដេ ឌឹ រ៉ូយ៉ាល់ នឹងលេចរូបរាងដ៏ល្អឥតខ្ចោះនៅឆ្នាំ ២០១៧ ខាងមុខនេះ ជាមួយទុនសរុប ៤០០ លានដុល្លារ Posted Date : 05-10-2016

(ភ្នំពេញ)៖ ខុនដូ អ័រគីដេ ឌឹ រ៉ូយ៉ាល់ នឹងលេចរូបរាងដ៏ល្អឥតខ្ចោះ នៅឆ្នាំ២០១៧ខាងមុខនេះ ជាមួយទុនសរុប៤០០លានដុល្លារ ស្ថិតលើទីតាំងល្អ​តាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) ក្បែរសាលាអន្តរជាតិ NORTHBRIDGE មានទាំងផ្នែកផ្ទះអាជីវកម្ម Shop House, ផ្នែកផ្ទះវីឡាគ្រប់ប្រភេទយ៉ាងស្រស់ប្រណិត ជាមួយគុណភាពសំណង់ដ៏រឹងមាំ ល្អប្រណិតគ្មានពីរសម្រាប់លោកអ្នក។

លោកស្រី ខៀវ សរស៊ីលៀប នាយកាប្រតិបត្ដិទូទៅ នៃក្រុមហ៊ុនអ័រគីដេវីឡា បានថ្លែងក្នុងពិធីបើកសម្ពោធការិយាល័យលក់របស់ខ្លួន នៅថ្ងៃទី០៥តុលានេះថា ជាមួយនឹងការគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលជាគម្រោងខុនដូប្រណិត លំដាប់ខ្ពស់មួយក្នុងរាជធានីភ្នំពេញ យើង​បានបើកសម្ពោធការិយាល័យលក់ហើយ ដើម្បីផ្តល់ព័ត៌មានជូនអតិថិជន កាន់តែលម្អិតបន្ថែមទៀត បន្ទាប់ពីការទទួលគាំទ្រខ្ពស់ ពីសំណាក់អតិថិជន​ទាំងនៅក្នុងស្រុក និងក្រៅស្រុក។

លោកស្រីបន្ដថា ក្នុងការិយាល័យលក់នេះ អតិថិជនអាចមើលឃើញនូវគំរូអាគារ 3D នៃគម្រោងខុនដូ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលគម្រោងនេះ​មានទីធ្លាសួនច្បារ រហូតដល់បីហិកតា អាងទឹកខ្នាតធំមួយ ឆ្នេរខ្សាច់ឯកជន សួនកុមារ តំបន់ពិចនិច និងផ្លូវរត់ហាត់ប្រាណទៀតផង ដែលរំលេចឡើងដូចជាគ្រាប់ពេជ្រមួយនៅកណ្តាលទីក្រុង ។

លោកស្រី បន្ដទៀតថា គម្រោងទាំងមូល មានអគារខុនដូធំៗចំនួនប្រាំមួយ ឬស្មើនឹងជា១៤០០បន្ទប់ សម្រាប់ការរស់នៅម្នាក់ឯង ជាលក្ខណៈបុគ្គល ឬក្រុមគ្រួសារ ។ ប៉ុន្តែ គម្រោងខុនដូថ្មីនេះ ផ្តល់ជូនលើសពីទីកន្លែងរស់នៅប្រណិតឆើតឆាយទៅទៀត ហើយបន្ទប់តាំងបង្ហាញ​នឹងផ្តល់ឱ្យអតិថិជន នូវឱកាសស្វែងយល់​អំពីសេវាផ្សេងទៀតរបស់ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលរួមមាន ផ្សារទំនើបលំដាប់ថ្នាក់ពិភពលោក រោងកុនខ្នាតធំ កន្លែងលេងប៉ូលីង និងក្លឹបហាត់ប្រាណយ៉ាងទំនើបទៀតផង ។

លោកស្រី បន្ថែមទៀតថា កាន់តែអស្ចារ្យនោះក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ នឹងផ្តល់ជូនជម្រើសហិរញ្ញវត្ថុល្អៗ ដូចជា មិនត្រូវការដាក់ប្រាក់តម្កល់ ការប្រាក់សូន្យភាគរយ និងជម្រើសបង់រំលោះប្រចាំខែទាប ត្រឹម៦៩៩ដុល្លារ ព្រមទាំងធានាទិញត្រឡប់មកវិញក្នុងតម្លៃទឹកប្រាក់ ១១០% ក្រោយបញ្ចប់គម្រោង ប្រសិនបើអតិថិជនមានបំណងលក់ចេញវិញ។

លោកស្រីបន្ថែមថា «អ្វីដែលពិសេសនោះ ក្រុមហ៊ុនយើខ្ញុំ នឹងធានាទិញគេហដ្ឋានត្រឡប់មកវិញ ដែល​ជាការឆ្លុះបញ្ចាំនូវការប្តេជ្ញាចិត្តខ្ពស់បំផុត​ចំពោះអតិថិជនរបស់យើង គឺយើងទុកចិត្តថាគម្រោងខុនដូរបស់យើងនឹងមានតម្លៃកើនឡើង ចាប់ពីថ្ងៃដំបូងតែម្តង។ ហេតុនេះហើយ ទើបយើងហ៊ានធានាទិញត្រឡប់មកវិញក្នុងតម្លៃ ១១០% ពីអតិថិជន ក្នុងករណីអតិថិជនបានទិញផ្តាច់នូវអចលនទ្រព្យរបស់គាត់»

 

http://www.freshnewsasia.com/index.php/en/36077-2016-10-05-06-59-06.html

Posted Date : 05-10-2016
Posted Date : 05-10-2016