MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
តំបន់​ភាគ​ខាង​ជើង​រាជធានី​នៅ​តែ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍ Posted Date : 07-10-2016

ការ​រីក​ចម្រើន​របស់​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​រាជធានី​នេះ​កាន់​តែ​រីក​ធំ​ជាង​មុន ហើយ​គ្រប់​ផ្នែក​នៃ​រាជធានី​មាន​ការ​អភិវឌ្ឍ​ក្នុង​ល្បឿន​យ៉ាង​លឿន ជាក់ស្តែង​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ភ្នំពេញ​នៅ​តែ​ជា​តំបន់​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។

អ្នក​នាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា បើ​ធៀប​នឹង​តំបន់​ដទៃ​ទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ភាគ​ខាង​ជើង​ទីក្រុង​នេះ​ជា​តំបន់​មាន​ការ​អភិវឌ្ឍ​លឿន ជាង​គេ ដោយ​សារ​តំបន់​នេះ​មាន​សល់​ដី​ទំនេរ​សម្រាប់​អភិវឌ្ឍ​ច្រើន ស្ថានភាព​ដីធ្លី​ខ្ពស់ មិន​សូវ​ប្រឈម​មុខ​នឹង​ការ​លិច​ទឹក ជា​ទី​តាំង​ដែល​នៅ​ជិត​ទីក្រុង​ជាងគេ និង​ជា​តំបន់​ដែល​ត្រូវ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី ដែល​អាច​ឲ្យ​ការ​កសាង​ផ្លូវ​បាន​ល្អ​ជាង​តំបន់​ដែល​បាន​អភិវឌ្ឍ​រួច​។ លើស​ពី​នេះ​តំបន់​នេះ​ក៏​ស្ថិត​នៅ​កៀក​នឹង​ព្រលាន​យន្ត​ហោះ​ផង​ដែរ​។

អ្នក​នាង​បន្ត​ថា​ ៖ «​តំបន់​នេះ​មាន​ការ​អភិវឌ្ឍ​បុរី​យ៉ាង​ច្រើន ធ្វើ​ឲ្យ​មាន​មនុស្ស​ទៅ​​រស់នៅ​ច្រើន ដែល​ភាគ​ច្រើន​ជា​ប្រជាជន​មាន​ជីវភាព​កម្រិត​មធ្យម​»​។

អ្នក​នាង​បន្ត​ថា​ ៖ «​តំបន់​នេះ​នឹង​មាន​សក្តានុពល​ខ្លាំង​នា​ពេល​អនាគត ដោយ​សារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ជា​មធ្យម​មាន​តម្លៃ​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​»​។

តំបន់​ភាគ​ខាង​ជើង​រាជធានី​ពិសេស​នៅ​តាម​បណ្តោយ​ផ្លូវ​ ជា សុផារ៉ា មាន​បុរី​រីក​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដូច​ជា ទីក្រុង​រណប CAMKO បុរី​ពិភពថ្មី បុរី​ប៉េងហួត បុរីវិមាន​ភ្នំពេញ​ជាដើម​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ថ្លែង​ថា ប្រសិន​ជា​ពិនិត្យ​មើល​គោល​នយោបាយ និង​ប្លង់​គោល​អភិវឌ្ឍន៍​រាជធានី​រហូត​ដល់​ឆ្នាំ​ ២០៣៥ រដ្ឋាភិបាល​បាន​ផ្តោត​អភិវឌ្ឍ​នៅ​តំបន់​នេះ ពិសេស​នឹង​មាន​ការ​កសាង​វិថី​ធំថ្មី​មួយ​ទៀត​នៅ​តំបន់​នេះ ក្រៅពី​ផ្លូវ​ធំៗ​ដែល​ព័ទ្ឋ​ជុំវិញ​តំបន់​នេះ ដូច​ជា ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ ជា សុផារ៉ា ផ្លូវ​ហាណូយ មហាវិថី​អង្គរ និង​ផ្លូវ​ធំ​មួយ​ទៀត​ដែល​កាត់​ពីមុខ​បុរី Grand Phnom Penh​។

លោក​បន្ត​ថា​ ៖ «​មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​មក​រស់នៅ​តំបន់​នេះ​ច្រើន ដោយ​សារ​តំបន់​នេះ​មាន​បរិយាកាស​ល្អ ព្រោះ​មិន​មាន​រោងចក្រ​ដែល​បង្ក​ការ​បំពុល​ដោយ​ផ្សែង​អាប់អួ​»​។

លោក​បន្ត​ថា​ ៖ «​តំបន់​នេះ​ក៏​មាន​សន្តិសុខ សុវត្ថិភាព​ល្អ​ប្រសើរ​ផង​ដែរ ធៀប​នឹង​តំបន់​ដទៃ​ទៀត ពិសេស​តំបន់​នេះ​មាន​ដី​ធំ​ទូលាយ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​»​។

លោក LEE Seung Hyung អនុប្រធាន​ជាន់​ខ្ពស់​នៃ​គម្រោង​ទីក្រុង CamKo បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​នៅ​តំបន់​ជុំវិញ​ទីក្រុង CamKo ក្នុង​ខណ្ឌ​សែន​សុខ និង​ប្ញស្សី​កែវ ក៏​កំពុង​មាន​សកម្មភាព​ខ្លាំង​ក្លា​គួរ​ជាទី​កត់​សម្គាល់​ផង​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​នៅ​ភាគ​ខាង​លិច​ទីក្រុង CamKo អគារ​ផ្សារ​ទំនើប AEON Mall ទី​ពីរ បាន​ចាប់​ដំណើរ​ការ​សាងសង់​ហើយ ដែល​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ ​២០១៨​។ នៅ​ចុង​ភាគ​ខាង​ជើង​ទីក្រុង CamKo មាន​សាលា Australian International School Phnom Penh (AISPP) ដ៏​ល្បីល្បាញ​ក៏​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​ផង​ដែរ​។

លោក​បន្ត​ថា ជាមួយ​នឹង​ការ​អភិវឌ្ឍ​ទាំង​ក្នុង​ទីក្រុង CamKo និង​តំបន់​ជុំវិញ​នោះ ព្រម​ទាំង​ការ​ពង្រីក​រាជធានី​ភ្នំពេញ យើង​រំពឹង​ទុក​ថា នឹង​បាន​ឃើញ និង​រីក​ ​រាយ​ជាមួយ​នឹង​ការ​ប្រែក្លាយ​តំបន់​នេះ​ជាទី​ក្រុង​រណប​តាម​ស្ដង់ដារ​អន្តរជាតិ​ដូច​ដែល​គម្រោង​ទីក្រុង CamKo បាន​រំពឹង​ទុក​ពី​មុន​។

លោក​ឧកញ៉ា លី ហួ អគ្គនាយក​ក្រុមហ៊ុន​ លី​ហួ គ្រុប និង​ជា​ប្រធាន​គម្រោង​បុរី​វិមាន​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​បញ្ចុះ​បឋម​សិលា​សាងសង់​គម្រោង​ទី​៦ របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ​៥ តុលា ​នេះ​បាន​ថ្លែង​ថា លោក​នៅតែមាន​សុទិដ្ឋិ​និយម​អំពី​ទីផ្សារ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ ព្រោះ​ជា​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ប្រសើរ​។

លោក​បន្តថា ការ​ចាប់​ផ្តើម​សាងសង់​លំនៅឋាន​ក្នុង​គម្រោង​ទី​ ៦​ នេះ គឺ​ក្រុមហ៊ុន​សាង​សង់​តម្រូវ​ទៅ​តាម​បែប​មនុស្ស​ស៊ី​វីល័យ ព្រោះ​វា​ជា​លំនៅឋាន​ផ្ទះ​វីឡា​សុទ្ធ​នេះ ធ្វើ​ការ​សាង​សង​លើ​ទំហំ​ផ្ទៃដី​ ៣០០០ ​ម៉ែត្រ​ការ៉េ សរុប​ផ្ទះ​ចំនួន ​១០៨ ​ផ្ទះ ក្នុង​នោះ​ក៏​មាន​ផ្សារ សួន​ច្បារ និង​រោង​ភាព​យន្ត​ផង​ដែរ​។

លោក​ឧកញ៉ា​ បាន​បន្ត​ទៀត​ថា​ ៖ «គម្រោង​​ ទី​៦​នេះ គឺជា​លំនៅឋាន​ដែល​សាងសង់​ឡើង តាម​ស្តង់ដារ​មាន​ភាព​ធំ​ទូលាយ រស់នៅ​ដោយ​ផាសុកភាព​»​។

លោក​បន្ត​ថា ​៖ «​គម្រោង​នេះ​នឹង​ធ្វើ​ការ​សាងសង់​ប្រើប្រាស់​រយៈ​ពេល​ ១៨ ​ខែ ទើប​បញ្ចប់​រួច​រាល់ ដែល​ផ្ទះ​ទាំង​នោះ​មាន​តម្លៃ​ចាប់​ពី​ ១៦៥.០០០​ ដុលា្លរ រហូត​ដល់ ​៦០ ​ម៉ឺន​ដុល្លារ​អាមេរិក​»​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែង​ថា នៅ​តំបន់​ភាគ​ខាង​ជើង​រាជ​ធានី សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​តែ​មាន​សកម្មភាព​ធម្មតា ដោយ​សារ​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន​នៅ​តំបន់​នេះ ហើយ​ជា​តំបន់ ដែល​មាន​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​មធ្យម​រស់​នៅ​ច្រើន ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ភាព​ល្អ​ប្រសើរ ពិសេស​ដី​នៅ​តំបន់​នេះ​បាន​ឡើង​ថ្លៃ​ខ្ពស់​ចាប់​តាំង​ពី​គម្រោង AEON ទី ​២ បាន​វិនិយោគ​នៅ​តំបន់​នេះ​។​

​លោក​បាន​បន្ត​ថា តម្លៃ​ដីឡូត៍​ទំហំ ២០​គុណ​៣០​ម៉ែត្រ នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច មាន​តម្លៃ​ចន្លោះ​ពី ២០០ ​ទៅ ​៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ ​បើ​ដី​​ទំហំ​ធំៗ​មាន​តម្លៃ​ក្រោម​នេះ ៥០ ​ភាគរយ ផ្ទុយ​ទៅ​វិញ​ ប្រសិន​ជា​គិត​នៅ​តាម​ផ្លូវ​ធំៗ ​ដូច​ជា ​ផ្លូវ​ហាណូយ ផ្លូវ​១៩៨៦ (​ផ្លូវ​សាលា​លឹម​កុក​វិង​)​ តម្លៃ​ដីធ្លី​ស្ថិត​ក្នុង​ចន្លោះ​ពី ​១០០០ ​ទៅ ​២០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​៕

 

http://www.postkhmer.com/