MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ស្នើរាជរដ្ឋាភិបាលពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនពីការលក់អចលនទ្រព្យ Posted Date : 28-09-2020

ដោយសារពន្ធលើចំណេញមូលធនសម្រាប់ការលក់អចលនទ្រព្យ នឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការនៅខែមករា ឆ្នាំ២០២១ខាងមុខនោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការអនុវត្តគិតពន្ធថ្មីនេះ ដោយសមាជិកនីមួយៗអះអាងថា វានឹងធ្វើឲ្យមានការបន្ថែមបន្ទុកចំណាយសម្រាប់ពលរដ្ឋ ពិសេសអ្នករកស៊ីក្នុងរបរនេះ ខណៈបញ្ហាកូវីដនៅមិនទាន់ផុតរលត់ទៅនៅឡើយទេ។

ការបង្ហាញក្ដីព្រួយបារម្ភនេះបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីច្បាប់ពន្ធដា របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, លោក កែន សម្បិត្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំជាច្រើនទៀតនៃអគ្គនាយកដ្ឋានពន្ធដារ ឧកញ៉ា ឆារស៍ វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា និងលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងមានក្រុមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យជាច្រើននៅកម្ពុជា ដើម្បីពិភាក្សារកដំណោះស្រាយសមរម្យណាមួយ ដើម្បីគាំទ្រដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍លំនៅឋាន ដែលជាវិស័យមួយសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនផងដែរ។

លោក ច្រឹក សុខនីម បានលើកឡើងថា កាលៈទេសៈនេះ រដ្ឋគួតែពន្យារពេលអនុវត្តយកពន្ធចំណេញមូលនេះ ដោយរង់ចាំមើលពេលវេលាសមស្របណាមួយសិន។លោកបន្តថា ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែក្នុងកំលុងពេលដ៏លំបាកនេះ រដ្ឋគួរពន្យារពេលរហូតដល់សេដ្ឋកិច្ចដំណើរការល្អប្រសើរឡើងវិញ។សមាជិកសមាគមបានគូសបញ្ជាក់ថា បើសិនជារដ្ឋសម្រេចយកពន្ធចំពេលវិបត្តិជំងឺសកលនេះ សកម្មភាពនៃដោះដូរអចលនទ្រព្យអាចនឹងមានការធ្លាក់ចុះ ជាពិសេសប៉ះពាល់ដល់ការសម្រេចចិត្តរបស់អតិថិជន។

លោក កែន សម្បត្តិ បានឱ្យដឹងថា ការកំណត់យកអត្រាពន្ធថេរ ២០% លើប្រាក់ចំណេញមូលធននេះប្រមូលលើចំណេញមូលធន ដែល សម្រេចបាន នៅ ពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធន ដែលមានប្រាក់ចំណេញប៉ុណ្ណោះ។ បើមិនមានប្រាក់ចំណេញទេ នឹងមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។ ការគណនាពន្ធនេះ គឺយកប្រាក់ចំណេញពីការលក់ ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០%។ មិនមានន័យថា រដ្ឋយកពន្ធ ២០% នៃតម្លៃអចលនទ្រព្យដែលលក់បាននោះទេ។

ជុំវិញការសម្រេចអនុវត្តចាប់ផ្តើមគិតពន្ធលើចំណេញមូលធនអចលនទ្រព្យនេះត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពន្ធលើចំណេញមូលធននេះ មិនមែន ជាការបង្កើតពន្ធថ្មី នោះទេ ពន្ធនេះត្រូវកំណត់ឡើង ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧ (មាត្រា ៧ ថ្មី) និងត្រូវបានធ្វើវិសោធនកម្មបន្ថែមទៅជាមាត្រា ៧ ថ្មី (មួយ) ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រង ឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ ១៣ ឆ្នាំ។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា សមាគមនៅតែគាំទ្រដល់គោលនយោបាយការប្រមូលពន្ធ និងភាពទន់ភ្លន់របស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់អ្នកវិនិយោគ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមពាក្យស្លោក «អរគុណ សន្តិភាព»

http://www.freshnewsasia.com/index.php/en/localnews/171856-2020-09-26-14-24-02.html