(ភ្នំពេញ)៖ លោក ឧកញ៉ា ជាម ឃុនណាត ត្រូវបានផ្លាស់ប្តូរ និងតែងតាំង ពីសមាជិក ទៅជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ការសម្រេចនេះ ត្រូវបានលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចុះហត្ថលេខា លើលិខិត ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ក្នុងលិខិត លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ធ្វើឡើង ដោយយោងលើការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឲ្យបានល្អប្រសើរ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាន បានចុះបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥៕