(ភ្នំពេញ)៖ លោក ឧកញ៉ា លី ហុង ត្រូវបានតែងតាំងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ការសម្រេចនេះ ត្រូវបានលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញលិខិត ចុះហត្ថលេខា នៅចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ក្នុងលិខិត លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ធ្វើឡើង ដោយយោងលើការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឲ្យបានល្អប្រសើរ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាន បានចុះបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥៕