(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្រេចតែងតាំងលោក ឧកញ៉ា ចាប ហុងលី ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ការតែងតាំងលោកឧកញ៉ា ចាប ហុងលី ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានលោកឧកញ៉ា លី ហួរ លើកឡើងក្នុងលិខិត ដោយយោងលើការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឲ្យបានល្អប្រសើរ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាន បានចុះបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥៕