ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាមង្គលសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ទូលព្រះបង្គំជាខ្ញុំអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ទូលថ្វាយចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។