MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សារលិខិតរំលែកមរណៈទុក្ខ ជូនចំពោះ ឧកញ៉ា លាង សាំង អនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា Posted Date : 02-09-2022

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំង ថា្នក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់សូមសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះមរណៈភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ "​ នី លឹម " ត្រូវជាម្តាយក្មេករបស់ ឧកញ៉ា លាង សាំង ជាអនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានទទួលមរណៈភាពដោយជរាពាធ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០៖៤៥ នាទីរំលងអធ្រាត ក្នុងជន្មាយុ៨៨ឆ្នាំ។

នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីរំលែកទុក្ខជាមួយក្រុម​គ្រួសារនៃសព ដែលនេះជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប បាត់បង់ម្តាយ ម្តាយក្មេក ជីដូនជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសណ្តោសប្រណី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី ចំពោះក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្តីរន្ធត់ និងអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឧកញ៉ា លាង សាំង និង លោកជំទាវ ខ្លឹង ផល្លី ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ សូមជួយពាំនាំវិញ្ញាណក្ខន្ធ មហាឧបាសិកា
ពុទ្ធសាសនូបត្ថម្ភក៍ នី លឹម ទៅកាន់ទីឋានបរមសុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

Posted Date : 02-09-2022
Posted Date : 02-09-2022
Posted Date : 02-09-2022