អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលស្វាគមន៍ក្រុមការងារគម្រោង Build4People នៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ក្រុមការងារគម្រោង Build4People នេះបានចុះអនុសារណៈកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ និងបានសហការជាមួយមហាវិទ្យាល័យ គណិតវិទ្យា វិទ្យាសាស្ដ្រកុំព្យូទ័រ និងវិទ្យាសាស្ដ្រធម្មជាតិនៃសាកលវិទ្យាល័យហេមបឺក លើការអនុវត្តគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើតគុណភាពការរស់នៅនៃប្រជាជនទីក្រុងតាមរយៈគម្រោង Build4People។
កិច្ចប្រជុំមានខ្លឹមសារដូចជា៖
- លើកកម្ពស់គុណភាពនៃជីវិត តាមរយៈការប្រែមុខមាត់នៃគម្រោងទីក្រុង
- ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពតាមបែបចម្រុះ
- ការកសាងអគារប្រកបដោយចីរភាព ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង
- គម្រោងថាមពលកកើតឡើងវិញនៃរចនាស្ថាបត្យកម្មបន្សាំទៅនឹងអាកាសធាតុ។
គោលបំណងដែលក្រុមការងារគម្រោង Build4People ស្នើសុំជួបពិភាក្សាជាមួយសមាគម គឺដើម្បីស្នើសុំយោបល់ និងអនុសាសន៍ពីការអភិវឌ្ឍន៍លំនៅឋាន ផ្តល់មតិយោបល់ពីការអនុវត្តគម្រោង Build4People លើការអនុវត្តគម្រោងនេះ និងបង្កើនកិច្ចសហប្រតិបត្តការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។