អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងសមាជិក សមាជិកា ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
ក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត កម្លាំងស្មារតី និងធនធាន ដែលបានគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមយ៉ាងសកម្មជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន ដោយ ទទួលបានសមិទ្ធផលជោគជ័យជាច្រើនគួរជាទីមោទនៈ។