អ្នកឧកញ៉ា លី ហួរ ប្រធាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចេញសេចក្តីអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ គាំទ្រតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការផ្អាកបណ្ដោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាមនីតិវិធីដោយធ្វើឥណទានឡើងវិញ” ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសូមចូល រួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋាន រស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តទៀត និងមាននិរន្តរភាព។