អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការទទួលបានគោរមងារជា សម្តេចមហាបវរធិបតី នេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ឧត្តុង្គឧត្តមបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរមងារនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ គុណធម៌ និងឆន្ទៈដ៏មោះមុតរបស់ សម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់។