ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស សិក្ខាសាលាស្ដីពី “ការរៀបចំ និងលើកទឹកចិត្តគម្រោងចំណតសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្ដម ពេជ្រ សម្បត្ដិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះប្រារព្ធនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ និយ័តករមូលបត្រកម្ពុជា គណៈវិស្វករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត។
សិក្ខាសាលានេះមានគោលបំណងដូចជា៖
១.អំពីចំណតសាធារណៈក្នុងរាជធានីភ្នំពេញ
២.ការបង្កើតទីតាំងចំណតសាធារណៈថ្មីៗ
៣.យន្ដការដោះស្រាយការកកស្ទះចរាចរណ៍តាមបណ្ដាខណ្ឌ
៤.គោលការណ៍លើកទឹកចិត្តសម្រាប់អ្នកវិនិយោគ
៥.ការប្រមូលធាតុចូល និងបញ្ហាប្រឈម