អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក អ៊ូច ពិសាល ជំនួយការប្រធានសមាគម ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចំ ព្រមទំាងសហការីជាច្រើនរូប និងសមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាចូលរួមចំនួនជាង៦០ក្រុមហ៊ុនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើខ្លឹមសារដូចជា៖
១.វឌ្ឍនភាពការងាររបស់សមាគម
២.បណ្ដឹងរបស់អតិថិជន
៣.ការបង់រំលោះផ្ទះរបស់អតិថិជន
៤.ការប្រមូលធាតុចូល និងបញ្ហាប្រឈមផ្សេងៗ