នារសៀលថ្ងៃទី08 ខែឧសភា ឆ្នាំ2024 នៅសណ្ឋាគារ HYATT Regency Phnom Penh:
សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានចូលរួមកម្មវិធីប្រកាសដាក់អនុវត្ត “គម្រោងអន្តរកាលអគារបញ្ចេញកាបូនទាបក្នុងតំបន់អាស៊ីនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងឱកាសនោះ ឯកឧត្ដមបានថ្លែងអំណរគុណ ដែលបានបង្កើតគម្រោងនេះឡើង ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូនពីអគារកញ្ចក់ និងបង្កើនគម្រោងអគារបៃតង។ មែនទែន គម្រោងនេះមាននៅកម្ពុជាយូរដែរមកហើយ ឧទាហរណ៍ដូចជា ស្តាតអូរឡាំពិក ស្តាតមរតកតេជោ ជាដើម។ ជាចុងក្រោយឯកឧត្ដម បានប្រកាសអនវត្តគម្រោងនេះ ចាប់ពីថ្ងៃនេះតទៅ។
គម្រោងនេះ អនុវត្តនៅ5ប្រទេស កម្ពុជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងទំហំទឹកប្រាក់ 140 លានដុល្លារ ក្នុងនោះកម្ពុជាវិនិយោគប្រហែល 20 ទៅ 30 លានដុល្លារ ចាប់ពីឆ្នាំ2024 ដល់2028៕