រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងសមាជិក សមាជិកា បាននាំយកថវិកាសរុបចំនួន USD 59,999 ដែលទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគម ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ” ១ម៉ឺនរៀល ១ម៉ឺននាក់”។ ពិធីប្រគល់ថវិកានេះប្រារព្ធនៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយមានលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃ និងជានាយករងប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងក្រុមការងារសមាគម និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាច្រើនរូបផងទៀត។