MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទួលគោក ​អាច​នឹង​ក្លាយ​ជា​តំបន់​បន្ត​វេន​ពី​បឹង​កេងកង ៥​ឆ្នាំ​ខាង​មុខ Posted Date : 03-11-2016

នៅ​ក្នុង​ជំនួប​​​ពិសេស​ជា​មួយ​ប្រ​ធាន​គ្រប់​គ្រង​ការ​វាយតម្លៃ​អចលនវត្ថុ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ វីត្រាស អឹព្រេសល លោក ភិន សុធារ បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា ៥​ឆ្នាំ​ខាង​មុខ​ទួលគោក​នឹង​ក្លាយ​ជា​តំបន់​បន្ត​វេន​ពី​បឹង​កេង​កង ដែល​មាន​សន្ទុះ​ខ្លាំង​លើ​អចលនទ្រព្យ។

លោក ​ភិន សុធារ បាន​និយាយ​ថា៖ “បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​យោង​ទៅ​លើ​​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​លើ​អចលន​វត្ថុ​​នេះ ខ្ញុំ​យល់​ឃើញ​ថា​តំបន់​ដែល​នឹង​ទៅ​ជំនួស​តំបន់​បឹង​កេងកង​គឺ​ តំបន់​ទួលគោក​ មាន​ន័យ​ថា​ដោយសារ​ទួលគោក​មាន​ប្រព័ន្ធ​ផ្លូវ​ល្អ​ និង​ការ​អភិវឌ្ឍន៍​មិន​ទាន់​មាន​ច្រើន​ដូច​តំបន់​បឹង​កេងកង​ ដោយសារ​អ្នកណា​ៗ​ក៏​យល់​ឃើញ​ថា​តំបន់​បឹង​កេងកង​ល្អ​ ទើប​ធ្វើ​អោយ​តំបន់​ហ្នឹង​ដី​ឡើង​ថ្លៃ”។

​ប្រធាន​គ្រប់​គ្រង​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​រូប​នេះ បន្ត​ទៀត​ថា​៖ “ដោយសារ​នៅ​តំបន់​បឹង​កេង​កង​ដី​មាន​តម្លៃ​ខ្ពស់​ទើប​ការ​សាងសង់​ត្រូវ​តែ​សង់​អោយ​ខ្ពស់​ទើប​អាច​ទប់​ទល់​នឹង​តម្លៃ​ដី ព្រោះ​យើង​ទិញ​ដី​តូច​មួយ​តម្លៃ​ខ្ពស់​ ចឹង​យើង​មិន​អាច ​សង់​តែ​ផ្ទះ​ ឬ ក៏​អាគារ​មួយ​ទាប​ទេ​ ព្រោះ​មិន​អាច​ប្រើប្រាស់​អស់​ ឬ​ទាញ​សក្ដានុពល​អស់​នៃ​តម្លៃ​ដី​ ចឹង​ហើយ​បាន​ជា​នៅ​តំបន់​បឹង​កេងកង​ឃើញ​គេ​សង់​អាគារ​ខ្ពស់ៗ​ច្រើន​”។

នៅ​ត្រង់​ចំណុច​នេះ​​លោក​ចង់​សំដៅ​ថា បើ​សិន​ជា​ការ​គ្រប់​គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​​​មិន​បាន​ល្អ​នឹង​នាំ​អោយ​មាន​ផល​លំបាក​ ជាក់​ស្ដែង​​​តំបន់​បឹង​កេងកង​កំពុង​មាន​ផល​លំបាក​ ទី​មួយ​គឺ​ចរាចរណ៍។ មាន​ន័យ​ថា​អាគារ​ខ្ពស់ៗ​មាន​ចំណត​មិន​គ្រប់​គ្រាន់​ នៅ​ពេល​មាន​ចំណត​មិន​គ្រប់​គ្រាន់​ ការ​ចត​របស់​អ្នក​ស្នាក់​នៅ​ទីនោះ​​គឺ​គាត់​នឹង​​ចត​នៅ​លើ​ផ្លូវ​ ធ្វើ​អោយ​ផ្លូវ​កាន់​តែ​តូច​ចង្អៀត​ បើ​កាលណា​ផ្លូវ​កាន់​តែ​តូច​ចង្អៀត​ ធ្វើ​អោយ​មាន​ការ​កកស្ទះ។ បច្ចុប្បន្ន​ ​បឹង​កេង​កង​កំពុង​មាន​បញ្ហា​នេះ​​ បើ​សិន​ជា​មិន​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​ទេ​​ដូចជា​ចំណត​សាធារណៈ​ជាដើម​នឹង​មាន​ផល​លំបាក​កាន់​តែ​ខ្លាំង។

លោក​បាន​បញ្ជាក់​ទៀត​ថា ​តំបន់​ទួលគោក​នឹង​ល្អ​ដោយសារ​តែ​ទើប​នឹង​មាន​ការ​អភិវឌ្ឍន៍​ថ្មី​ហើយ​តម្លៃ​ដី​បើ​ធៀប​ជាមួយ​តំបន់​បឹង​កេង​កង​គឺ​វា​ទាប​ជាង​ ៥០​ភាគរយ​ ដែល​ជា​លក្ខណៈ​ដ៏​​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ​លើ​ការ​សាងសង់​អាគារ​នានា​ ​ដោយសារ​តំបន់​ទួលគោក​​មាន​ដី​ទំនេរ​ច្រើន អ្នក​វិនិយោគ​អាច​​វិភាគ​​​បាន​ត្រឹមត្រូវ​លើ​ការ​អភិវឌ្ឍ​​ដូចជា​អាច​ធ្វើ​ចំណត​សាធារណៈ​អោយ​ហើយ​ និង​​​លែង​មាន​បញ្ហា​ដូច​តំបន់​បឹង​កេងកង។ ជា​ពិសេស​ទៅ​ទៀត​នោះ ទួលគោក​មាន​ទី​ក្រុង​រណប​ និង មាន​ផ្សារ​ទំនើប​ជាច្រើន​ក៏​ងាក​ទៅ​ខាង​នេះ​ដែរ​ ហើយ​អាច​បញ្ចៀស​ការ​កកស្ទះ​ក្នុង​ក្រុង​ រីឯ​ប្រជាជន​ក៏​មាន​ចំណូល​ខ្ពស់ សាក​សម​បំផុត​សម្រាប់​អ្នក​វិនិយោគ​។ ដូច្នេះ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ ទួល​គោក​នឹង​ក្លាយ​ជា​តំបន់​ដ៏​ពិសេស​អាច​បន្ត​​វេន​ពី​បឹង​កេងកង។

លោក​ក៏បាន​អោយ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​នៅ​បឹង​កេងកង​១​​ តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ 4,500$ ទៅ 5,500$ ចំណែក​ឯ​ទួលគោក​តម្លៃ​ដី​ត្រឹម​តែ​​ 1,800$ ទៅ 2,500 ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី ​តម្លៃ​ដី​នៅ​តំបន់​បឹង​កេង​កង​មិន​អាច​ធ្លាក់​ថ្លៃ​បាន​ទេ ប៉ុន្តែ​នៅ​ទ្រឹង​លែង​ឡើង​ទៀត​ហើយ ព្រោះ​ដល់​ចំណុច​អតិបរមា​ ដោយសារ​សំណង់​អា​គារ​ជា​ច្រើន​បាន​សង់​ពេញ​តំបន់​នោះ​ហើយ៕

http://news.sabay.com.kh