MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ប្រកាសថា ផ្ទះតម្លៃសមរម្យនឹងមានជាច្រើនទីតាំងទៀត នៅដំណាច់ឆ្នាំ២០១៧នេះ Posted Date : 21-02-2017

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឲ្យដឹងថា ផ្ទះតម្លៃសមរម្យនឹង ត្រូវសាងសង់ឡើងជាច្រើនគម្រោងនៅដំណាច់ឆ្នាំ២០១៧នេះ។ គម្រោងថ្មីនឹងមានទីតាំងនៅតាមបណ្តោយតាមបណ្តោយផ្លូវលេខ៣ លេខ៤ និងលេខ៥។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីដែលកំពុងទទួលភាពល្បាញល្បីតាមរយៈការធ្វើកំណែទម្រង់លើវិស័យដីធ្លី និងសំណង់ បានប្រកាសឲ្យដឹងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយមន្រ្តីទើបប្រឡងជាប់ក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រមាណ ២០០នាក់ នៅទីស្តីការក្រសួងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា គោលនយោបាយជាតិស្ដីពីលំនៅឋាននេះ ដើម្បីជួយឲ្យអ្នកមានចំណូលទាបអាចមានលទ្ធភាពទិញផ្ទះមួយកន្លែងក្នុងមួយជីវិតរបស់គាត់។ ពោលធ្វើយ៉ាងម៉េចឲ្យអ្នកមានបប្រាក់ចំណូលទាប អ្នកគ្មានលទ្ធភាព អាចមានលំនៅស្នាក់នៅ។

លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ដូច្នេះ «នៅក្នុងគោលដៅនេះ គឺចង់គាំទ្រអ្នកដែលគ្នាប្រាក់ខែថា២៥០អ៊ីចឹងទៅចុះ។ ធ្វើម៉េចឲ្យប្រាក់ខែនេះ ដែលសព្វថ្ងៃគាត់យកទៅជួលផ្ទះយ៉ាងហោចណាស់ក៏៨០ ហើយ ៨០ហ្នឹង ជួលមួយជីវិត រហូតកូនធំនៅតែជួល ក៏ប៉ុន្តែបើចូលនៅក្នុងក្របខណ្ឌ ដែលយើងខិតខំធ្វើនេះ អាចគាត់បង់ដូចជាជាង ១០០ដុល្លារ ខ្ញុំគិតមើល ១៤០-១២៥ដុល្លារ អាចទៅរួច ក្រែងមានឱកាស។ ជួនកាលពីរនាក់ប្ដី-ប្រពន្ធ នៅតែអាចបង់រំលោះ ហើយជួនកាលកូនមានលុយបន្ដិចមកបូកបញ្ចូលគ្នា ក៏បន្ថយរយៈពេលនៃការបង់រំលោះ»។

បើតាមលោក ជា សុផារ៉ា ផ្ទះតម្លៃសមរម្យនេះ មានតម្លៃចន្លោះពី ២៥,០០០ដុល្លារ ទៅ ៣០,០០០ដុល្លារ ទាំងផ្ទះ និងដី ហើយមានកម្ពស់ពីរជាន់។  

« ក្នុងគោលដៅទីពីរ ចង់ញែកប៉ូលនៅក្នុងទីប្រជុំជននេះ ឲ្យទៅនៅប៉ែកខាងផ្លូវជាតិលេខ១ លេខ២ ញែកឲ្យចេញពីទីក្រុងនៅផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ប៉ុន្តែល្បឿនដែលលឿន គឺប៉ែកខាងលេខ៤ លេខ៥ និងលេខ៣។ ពេលគោលនយោបាយបានចេញហើយ ខ្ញុំមានដៃគូ ដែលគាត់មានសម៉នចិត្តសម្រាប់ជួយគាំទ្រគោលការណ៍នេះហើយ ប្រហែលជាដាច់ឆ្នាំ២០១៧ ឃើញហើយលទ្ធផល មិនមែនឃើញដូចក្នុងស្រមើស្រមៃទេ គឺគាំទ្រយ៉ាងដូចនេះ ដើម្បីឲ្យគាត់ធ្វើផ្ទះនៅសម្រាប់អ្នកអត់ផ្ទះ ពិបាកណាស់»។ លោក ជា សុផារ៉ា បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសហការជាមួយក្រុមហ៊ុន Worldbridge Land Cambodia សាងសង់លំនៅឋានសាធារណៈសមរម្យមួយកន្លែងនៅតាមបណ្តាលផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងតាខ្មៅ។ គម្រោងនេះ បានបើកលក់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោងទី១នេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ៦០លានដុល្លារ។ ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ៖

* ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១
* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣
* លំហរមុខផ្ទះ ១.៥ម៉ែត្រ និងលំហរក្រោយផ្ទះ២ម៉ែត្រ។ ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕

 

http://m.freshnewsasia.com/index.php/en/localnews/47107-2017-02-14-12-24-28.html