MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST PROJECT
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសថ្មីស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងប្រទេស ...   Posted Date: 12-09-2017
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពីតារាងតម្លៃ និងរយៈពេលក្នុងការផ្តល់សេវានានា ...   Posted Date: 12-09-2017
កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ ...   Posted Date: 14-07-2017
អ្នកជំនាញវិស័យអចលទ្រព្យល្បីៗរបស់កម្ពុជា បញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនទ្រព្យ នៅឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០១៨ ...   Posted Date: 26-06-2017
ផ្សារទំនើបខ្នាតអន្តរជាតិថ្មីមួយនឹងបើកដំណើរការនៅសប្តាហ៍ក្រោយ ...   Posted Date: 12-06-2017
កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ Posted Date : 14-07-2017

រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។

សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។

ចំណែកការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១,០០៦ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ក្រុមហ៊ុន។

លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។ រីឯរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ១១៣នាក់ ក្នុងនោះស្ថាបត្យករ ៨០នាក់ និងវិស្វករចំនួន ៣៣នាក់ និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជាបានចំនួន ៣៨នាក់។

សូមជម្រាបថា រយៈពេល៦ខែ កាលពីឆ្នាំ២០១៦ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១,១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១លានម៉ែត្រការ៉េ (១០,៥១២,២៦១ម៉ែត្រការ៉េ) មានតម្លៃប៉ាន់ស្មានជិត ៤ពាន់លានដុល្លារ (៣,៨៧៩,០៥៨,៤៨២ដុល្លារអាមេរិក)៕

 

 

http://freshnewsasia.com/index.php/en/localnews/59892-2017-07-14-02-34-08.html

OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel