MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST PROJECT
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសថ្មីស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងប្រទេស ...   Posted Date: 12-09-2017
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពីតារាងតម្លៃ និងរយៈពេលក្នុងការផ្តល់សេវានានា ...   Posted Date: 12-09-2017
កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ ...   Posted Date: 14-07-2017
អ្នកជំនាញវិស័យអចលទ្រព្យល្បីៗរបស់កម្ពុជា បញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនទ្រព្យ នៅឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០១៨ ...   Posted Date: 26-06-2017
ផ្សារទំនើបខ្នាតអន្តរជាតិថ្មីមួយនឹងបើកដំណើរការនៅសប្តាហ៍ក្រោយ ...   Posted Date: 12-06-2017
អ្នកជំនាញវិស័យអចលទ្រព្យល្បីៗរបស់កម្ពុជា បញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនទ្រព្យ នៅឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០១៨ Posted Date : 26-06-2017

អ្នកជំនាញវិស័យអចលនទ្រព្យល្បីៗរបស់កម្ពុជា៣រូប រួមមាន លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុ​កម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានបញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនវត្ថុ ក្នុងកំឡុងពេលបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដឆ្នាំ២០១៨ នៅឆ្នាំក្រោយនេះ។

លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ​២០១៧ថា នៅក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រ ឆ្នាំ២០១៨ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែដំណើរទៅមុខយ៉ាងរលូន នឹងមិនមានបញ្ហាអ្វីនោះឡើយ ដោយសារតែអ្នកនយោបាយកម្ពុជា កាន់មានភាពចាស់ទុំ ហើយប្រជាពលរដ្ឋមានការយល់ច្រើនជាងពេលមុនៗផងដែរ។

លោកឧកញ៉ា លី ហួរ បានថ្លែងថា «ចំពោះការបោះឆ្នោត សព្វថ្ងៃគណបក្សនយោបាយ មានភាពចាស់ទុំ ប្រជាពលរដ្ឋយល់ពីស្ថានភាពពិត មិនដូចកាលពីមុនៗនោះឡើយ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថានភាពឃោសនា មានភាពល្អប្រសើរទាំងអស់ ពុំមានបញ្ហាអីកើតឡើងនោះទេ ដូច្នេះប្រជាជនកាន់តែយល់ គណបក្សកាន់តែចាស់ទុំអត់មានបញ្ហា អត់បារម្ភពីរឿងអចលនទ្រព្យនោះឡើយ សម្រាប់ឆ្នាំក្រោយវិស័យអចលនទ្រព្យ នឹងដើរទៅដោយរលូន»។

ចំពោះលោក គីម ហ៊ាង បានថ្លែងផ្ទុយពីនេះថា «ខ្ញុំមើលឃើញថា ពេលដែលប្រទេសកម្ពុជា មានការបោះឆ្នោត ប្រាកដជាមានបញ្ហាប្រឈម។ មិនថាប្រទេសណាក៏ដោយ នៅពេលបោះឆ្នោត គឺមានភាពជ្រួលច្របល់ខាងផ្នែកនយោបាយ ហើយស្ថានភាព​ពិភពលោកសព្វថ្ងៃនេះ គឺនយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ច មិនមែនតែនៅកម្ពុជាទេ នៅសហរដ្ឋអាមេរិក, សាំងហ្គាលពួល, អឺរ៉ុប​ក៏នយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ចដែរ ប្រសិនបើអ្នកនយោបាយកាច់ទៅឆ្វេង សេដ្ឋកិច្ចនឹងដើរទៅឆ្វេង កាច់ទៅស្ដាំ សេដ្ឋកិច្ចនឹងទៅស្ដាំ ហើយបើអ្នកយោបាយឈរនៅមួយកន្លែង នោះសេដ្ឋកិច្ចនឹងឈរនៅមួយកន្លែងដែរ»។

លោកបានបញ្ជាក់ទៀតថា «ដូច្នេះនៅពេលជិតបោះឆ្នោត ខ្ញុំគិតថានឹងមានការប៉ះពាល់ តែប៉ះពាល់កម្រិតណា គឺអាស្រ័យទៅលើស្ថាន​ភាពនយោបាយ។ ខ្ញុំអាចនិយាយថា ស្ថានភាពនយោបាយកំពុងល្អ ដូច្នេះមានន័យថា សេដ្ឋកិច្ចល្អប្រសើរ ដីធ្លីដំណើរការ ប៉ុន្ដែប្រសិនបើនយោបាយមានការផ្លាស់ប្ដូរ ក្នុងផ្លូវវិជ្ជមាន សេដ្ឋកិច្ចកាន់តែប្រសើរ ដីធ្លីកាន់តែល្អ តែបើផ្លាស់ប្ដូរក្នុងផ្លូវអវិជ្ជមាន
សេដ្ឋកិច្ចធ្លាក់ចុះ ដីធ្លីនឹងធ្លាក់ដោយស្វ័យប្រវត្តិ អ្វីដែលកំណត់នៃការរីកចំរើននៃសេដ្ឋកិច្ចជាតិ គឺកត្តានយោបាយ»។

ជាមួយគ្នានោះលោក ចេង ខេង ក៏ធ្លាប់បានបង្ហាញពី​ជំហររឹងមាំមួយ លើ​វិស័យ​ដីធ្លីនៅកម្ពុជាថា មិនមានហានិភ័យណាមួយកើត
ឡើងឡើយ បើទោះបីជាការបោះឆ្នោត​ខិតជិត ចូលមកដល់ក៏ដោយ។

លោកថា «ចំពោះខ្ញុំជឿជាក់ថា មិនមានបញ្ហាប៉ះពាល់រឿងបោះឆ្នោតនោះឡើយ ដោយសារតែការបោះឆ្នោត​នេះ មិនមែនជាលើកទី១ ឬទី២នោះទេសម្រាប់កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ មិនថានយោបាយ ឬវិស័យ​ដីធ្លី សំខាន់ឲ្យតែយើងធ្វើអ្វីទៅតាមជំនាញនីមួយៗ គឺមិនមានអីគួរឲ្យព្រួយបារម្ភ ឬភ័យខ្លាចឡើយ ចំពោះវិស័យអចលនទ្រព្យ»

លោកឧកញ៉ា លី ហួរ

លោកឧកញ៉ា ចេង ខេង

លោក គីម ហ៊ាង

 

http://www.freshnewsasia.com/index.php/en/58135-2017-06-24-11-45-06.html

OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel