MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

សមាគមអ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា
Housing Development Association of Cambodia

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបាន​អនុញ្ញាត​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​មហាផ្ទៃ​ឱ្យ​ដំណើរ​ការ​ដោយ​ស្របច្បាប់​នៅ​ចុង​ឆ្នាំ ២០១៥ ជាសមាគម​អព្យាក្រឹត មិន​ស្វែងរក​ប្រាក់ចំណេញ មិន​ធ្វើ​នយោបាយ​ មិ​ន​បម្រើ​ឱ្យ​គណបក្ស​នយោយ ពោលគឺធ្វើ​ការបម្រើ​ផល​ប្រយោជន៍​ស្រប​ច្បាប់​ដល់​សមាជិក-សមាជិកាទាំងអស់​របស់​សមាគម ព្រមទាំង​រួម​ចំណែក​បម្រើ​ដល់​ផល​ប្រយោជន៍​ជា​សាធារណៈ​ក្នុងកិច្ច​ការ​សង្គម​តែ​ប៉ុណ្ណោះ។ ជា​មួយ​គ្នានេះ គោល​បំណង​ និង​បេសកម្ម​របស់​សមាគម​ក៏នឹង​ផ្ដល់​នូវវេទិកា​សម្រាប់​ផ្លាស់ប្ដូរ​បទ​ពិសោធន៍គ្នាទៅវិញទៅមក​រវាងអ្នកអភិវឌ្ឍន៍លំនៅឋាន ជាមួយ​នឹង​អាជ្ញាធរពាក់ព័ន្ធ​ ផ្សព្វផ្សាយ​ផលិត​ផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន ​ស្វែង​រក​ដៃ​គូ​វិនិយោគ និងបណ្ដាក់​ទុន​ក្នុង​ការ​ធ្វើជំនួញ​តាម​រយៈ​សមាគម​ ជួយដោះស្រាយ​បញ្ហារួម និង​បញ្ហា​ដោយ​ឡែក​របស់សមាជិក​ ព្រម​ទាំងផ្ដល់​ការ​ប្រឹក្សា​យោបល់លើ​បញ្ហា​ហិរញ្ញវត្ថុ ពន្ធដារ ច្បាប់​លើ​វិស័យ​សំណង់ បុរី និង​លំនៅឋាន។ សកម្មភាព​ទាំងអស់ គឺ​ក្នុងបំណង​ជារួម​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំង​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​ ឧត្តមភាព​នៃ​មាតុភូមិ​កម្ពុជា។

សកម្មភាព​

     animated-arrow-image-0206 ពិធីសំណេះសំណាល និងពិភាក្សាការងារ ជាមួយសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦

     animated-arrow-image-0206 កិច្ចពិភាក្សា ជាមួយអគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៦

     animated-arrow-image-0206 ពិធីជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែកក្ដដា   ​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០១៦

     animated-arrow-image-0206 សន្និបាតវិសាមញ្ញរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦

 

OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel